September 15, 2009

ភាពកែលំអរទំនាក់នង

ប្រការ យ៉ាងដែលត្រូវប្រកាន់យកដើម្បីកែលំអរទំនាក់នង

រវាងប្តី ប្រពន្ធ ដែលបានប្រេះ ឆា ហើយ

កំពុងប្រេះឆា

saygou_familyយើងធ្លាប់រៀនពីដើមមក១+=, តែព្រះគម្ពីរបរិសុទ្ធបង្រៀនយើងថា ១+១ ត្រឡប់ទៅ ជា ១ វិញ, ហើយ គណិតវិទ្យានេះ យើងពិបាកនឹងរៀនឲ្យបានចេះស្ទាត់ រត់មាត់ ,អនុវត្ត មកក្នុងជីវិតឲ្យបានប្រសើរ  គ្រប់លក្ខណ៍ផង ។  សេចក្តីបង្រៀនក្នុងព្រះគម្ពីរ  អេភេសូ ជំពូក ៥ លាន់ឮឡើង គួរឲ្យរំភើបណាស់ ចំពោះគូរស្វាម៉ី ភរិយាថ្មី, រំភើបចំពោះ ជីវិត អាពាហ៍ពិពាហ៍ដែលនឹងត្រូវជួបប្រទះនៅពេលអនាគតដ៏ខ្លីខាងមុខ ; តែនៅពេល ដែលសេចក្តីល្បួងផ្សេងៗបានចូលមកជ្រៀត សៀតស៊ក, ជិវិតថ្មីនេះក៏ត្រឡប់ ទៅជាជីវិត ដែលពោរពេញដោយបញ្ហាសន្ធឹកសន្ធាប់, ដោះស្រាយមិនអស់ មិនហើយុ,​មិនចេចប់ ​ទាំងរុញច្រានគូរនោះទៅរកបរាជ័យនៃជីវិតផង  ។

ដរាបណា  យើងឆាប់នឺងទទួលស្គាល់ថា​  អាពាហ៍ពិពាហ៍ជាដើមហេតុនៃជម្លោះ  ការទាស់ទែងខ្វែងគំនិតគ្នា  ដរាបនោះយើងនឹងខិតខំរៀនសូត្រគណិតសាស្ត្រ របស់ព្រះឲ្យបានយល់ច្បាស់, យល់ពីបំណងព្រះហឫទ័យទ្រង់ ( ១+១  ត្រឡប់ ទៅជាមួយវិញ ) ។

ចូររំពឺងគិតពីការពិគ្រោះពិភាក្សាគ្នាពេលថ្មីៗកន្លងទៅ​​   តើម្នាក់ៗនៃយើង ជាប្តី ប្រពន្ធ​បានគោះកកាយកំហុសគ្នាទៅវិញទៅមក,  ចង្អុលគ្នាទៅវិញទៅមក, បំផ្ទុះកំហឺងរៀងៗ ខ្លួន មានអកប្បកិរិយាខុសប្លែកពី

ធម្មតាទេ ? បើយ៉ាងនោះមែន នៅពេលពីគ្រោះពិភាក្សាគ្នាលើកក្រោយ សូមសាក ល្បង អនុវត្តវិធានការ,មធ្យោបាយ ឬបែបបទយ៉ាងដូចមានខាងក្រោមនេះ ក្នុងការដោះស្រាយជម្លោះទាស់ទែងខ្វែងគំនិតគ្នាក្នុងជីវិតគ្រួសារ ក្នុងការដោះស្រាយទំនាស់  ស្វាមី  ភរិយា​​  គួរឈរលើគ្រឹះដ៏មាំ ពីរ

  • គោរពគ្នាទៅវិញទៅមកក្នុងការនិយាយស្តី, ចៀសវាងការរំលោភគ្នាទាំង ៣ យ៉ាង ( ពាក្យសំដី,ចិត្តគំនិត និងរូបកាយ ,
  • និយាយតែសេចក្តីពិតក្នុងសេចក្តីស្រឡាញ់, ទាំងចឹញ្ចឺមស្មារតីនៃការអត់ទោសឲ្យគ្នាទៅវិញទៅមកឲ្យនៅរស់រវើកផង

១/ នឺកចាំ ហើយអនុវត្ត ពាក្យសន្យាចំពោះគ្នានិងគ្នា នៅពេលរៀបការ

ដំណើរការដែលបងប្អូននិងខ្ញុំចុះចូល ស្តាប់បង្គាបហើយអនុវត្តព្រះបន្ទូល មកក្នុងការ រស់នៅប្រចាំថ្ងៃ,ការនេះធ្វើឲ្យ អពាហ៍ពិពាហ៍នៃពពួកគ្រិស្ទទាន យើងមានការខុសប្លែក ពីការរៀបការរបស់ពួកសាសន៍ដទៃ

មនុស្សជាច្រើនដែលបានទទួលការបំផ្លាស់បំប្រែ ត្រឡប់ទៅជាគ្រិស្ទជន គឹដោយសារ ជនទាំងនោះទទួលស្គាល់ថា ខ្លួនបានធ្វើបាប ហើយខ្វះមិនដល់សេរិល្អនៃព្រះ (រ៉ូម ៣:២៣ ) ។  ព្រះគ្រិស្ទទ្រង់បានអត់ទោសបាបឲ្យយើង​, ​វិញ្ញាណនែការអត់ទោសនេះប្រទានអំណាច, ប្រទានលទ្ធភាពឲ្យយើងអាច

អត់ទោសអ្នកដទៃដែលធ្វើបាបទាស់និងយើងដែរ  ។

សភាវ:ឬប្រការមួយដែលបុរស ស្រ្តីត្រូវបាត់បង់ក្រោយដែលបានរៀបអាពាហ៍ពិពហ៍រួចហើយនោះ

គឺអត្តសញ្ញាណផ្ទាល់របស់ខ្លួនម្នាក់ៗ  ពីព្រោះវត្ថុបំណងនៃជីវិតអាពាហ៍ពិពាហ៍, ក្នុងការគិត  សំរេច

ចិត្ត  ធ្វើការនេះរួមគ្នា  ព្រមព្រៀងគ្នា ក្នុងគំនិតតែមួយ មិនមែនចចេសយកតាមតែគំនិតរៀងខ្លួននោះ

ទេ​  ។

/ ឃ្លាំមើលជីវិតបច្ចុប្បន្ន រៀងខ្លួន

ជីវិតគ្រួសារប្រៀបបានទៅនិងការធ្វីដំណើរតាមទូកតូចៗនៅលើដងស្ទឺងឬទន្លេ  ។ ភាគីក្នុងដំណីរត្រូវ

តែឃ្លាំមើលគ្នាទៅវិញទៅមក  កុំឲ្យបាត់គ្នាពីខ្សែភ្នែក  ពីព្រោះចរន្តទឹកហូរមិនមានសភាពហ្នឹងហ្នរ

ស្មើរ  ទៀងទាត់គ្រប់កន្លែងនោះទេ,កន្លែងខ្លះទឹកហូរយឺតៗ  កន្លែងខ្លះទឹកហូរលឿន  កន្លែងឯទៀតទឹក

ហូរកួច  បោកច្រាំង អាចនាំមកនូវគ្រោះថ្នាក់ដល់ជលចរផងដែរ  ។

យើងមិនអាចទទួលអំណាស់អំណាងពីប្រភពណាមួយថា  ជីវិតអាពាហ៍ពិពាហ៍យើងនឹងមានដំណើរ

ការស្រួលរហូត​​  វៀរចាកបញ្ហា  ការទោះទែងខ្វែងគំនិតគ្នា  បានសុខសាន្តរៀងរហូតដូចស្ត្រីជាភរិយា

ភាគច្រើនសង្ឃឹម  រំពឹងចង់បាននោះទេ  ។  កម្រមានណាស់ប្តីប្រពន្ធធ្វើការនៅកន្លែងតែមួយ​​  ហើយ

មានពេលវេលាត្រូវគ្នាផងនោះ,​  ភាគច្រើន  កន្លែងខុសគ្នា  ពេលម៉ោងក៏មិនត្រូវគ្នា; ប្តីប្រពន្ធប្រភេទ

នេះមានពេលជួបគ្នាតិចណាស់នៅផ្ទះ  ក៏ប្រហែលគ្មានពេលទទួលទានអាហារជាមួយគ្នាផង  ។ ប្តី

ប្រពន្ធប្រភេទនេះមានពេលច្រើនជាមួយមិត្តរួមការងារជាមួយគ្នា ជាមិត្តប្រុសឬមិត្តស្រី​​  ។  សេចក្តី

ល្បួងតែងកើតមាននៅត្រង់ចំណុចនេះហើយ ; រួមផ្សំជាមួយការគ្រោតគ្រាតពីផ្ទះផង  ប្តីប្រពន្ធប្រការ

នេះច្រើនប្រព្រឹត្តការផិតក្បត់គ្នា ក៏បែរទៅប្រព្រឹត្តការយ៉ាងអាស្រូវបារាយជាមួយមិត្តប្រុសឬស្រីដែល

ធ្វើការជាមួយគ្នានោះទៅ  ។   ការដែលស្វាម៉ី  ភរិយាចំណាយពេលនៅជិតគ្នាបានច្រើន ជាគន្លឹះជោគ

ជ័យដ៏ប្រសើរមួយក្នុងជីវិតអាវាហ៍វិវាហ៍ ពីព្រោះនៅពេលនោះប្តីឬប្រពន្ធមានឧកាសនឹងជួយស្អាង  សំ

លៀងគ្នាទៅវិញទៅមកបាន  ( សុភាសិត  ២៧: ១៧ ) : ឯការបរិភោគជាមួយគ្នាក៏ជាឧកាសប្រសើរ

មួយដែរក្នុងជីវិតអាពាហ៍ពិពាហ៍  ពីព្រោះនៅពេលនោះស្វាម៉ី​  ភរិយាអាចសាសង​​  ផ្តោះផ្តងគ្នា  រៀនឲ្យ

យល់ចិត្តគ្នាទៅវិទៅមក  និងរៀនសំគាល់អំពីបែបយ៉ាងណាដែលចរន្តនៃជីវិតអាពាហ៍ពិពាហ៍កំពុងប្រ

ព្រឺត្តទៅនាបច្ចុប្បន្នកាលថ្មីៗនេះ  ។

/ ស្វាម៉ី ភរិយា ត្រូវតែអធិសា្ធនជាមួយគ្នាជានិច្ច

ការអធិសា្ធនជាវិធានការសក្តិសិទ្ធមួយក្នុងការដោះស្រាយទំនាស់រវាងប្តី ប្រពន្ធ  ។  យើងត្រូវការ

បា្រជ្ញា និងការណែនាំពីព្រះ ដែលទ្រង់នឹងប្រទានឲ្យដោយសទ្ធាហើយឥតបន្ទោសផង (យ៉ាកុប១:)​ ។

ការអធិសា្ធនជាមួយគ្នា, មិនត្រឹមតែសំរេចបានតាមសំណូមដែលម្នាក់ៗទូលសូមផ្ទាល់ខ្លួន, តែការអធិ

សា្ធនជាមួយគ្នាទាក់ទាញស្វាម៉ី ភរិយាឲ្យចូលជិតគ្នាកាន់តែប្រសើរឡើង ដែលគ្មានសកម្មភាពដទែ

ទៀតណាអាចធ្វើបានយ៉ាងនេះ ។

ការអធិសា្ធនជាទង្វើមួយដែលគ្រិស្ទជនខិតចូលទៅជិត​ ហើយស្និតស្នាលជាមួយព្រះដែលបង្កើតខ្លួន​ ។

នៅគ្រាដែលស្វាម៉ី ភរិយាទូលថ្វាយព្រះ  និងរ៉ាយរ៉ាប់ប្រាប់គ្នាទៅវិញទៅមកនូវយោបល់និងគំនិតទាក់

ទិននិងជីវិតអាពាហ៍ពិពាហ៍ និងព្រឺត្តិការណ៍ដទៃទៀតដែលមានកប់ដ៏ជ្រៅក្នុងចិត្តរៀងខ្លួននោះ , ទំនាក់

ទំនងជាមួយព្រះ និងជាមួយគ្នានិងគ្នា​កាន់តែមានភាពប្រសើរ​ រឹងមាំជាលំដាប់  ហើយព្រះទ្រង់គាំទ្រ

អាពហ៍ពិពាហ៍ប្រភេទនេះ  ដ្បិតគឺទ្រង់ហើយដែលបានតាក់តែង បង្កើតឲ្យមានអាពាហ៍ពិពាហ៍តាំងពិ

បឋមកាលមក​ ។

៤/ បញ្ឈប់ភាពព្រងើយកន្តើយរវាងគ្នានិងគ្នា

ការភ័ន្តច្រឡំមួយដែលមនុស្សភាគច្រើនបានប្រព្រឹត្ត​  គឺ  (រង់ចាំមើលសិន )  តើគេចង់បានអ្វី មុននឹង

ឲ្យអ្វីដល់គេ  ​ឬក៍រង់ចាំមើល ​បើគេឲ្យអ្វីដល់ខ្ញុំ​  ទើបខ្ញុំនឹងឲ្យអ្វីដល់គេវិញ  ។ យើងជាប្តី ប្រពន្ធ យើង

ស្គាល់ចិត្តគ្នា ថាយើងម្នាក់ៗចង់បានអ្វី  តែយើងមិនព្រមធ្វើតាមការយល់ដឹងនេះសោះ  ។​​  ទង្វើបែប

នេះនាំមកនូវការអាក់អន់ចិត្ត  មិនស្កប់ចិត្តនិងគ្នា​ រហូតនាំទៅដល់ការមើលឃើញគ្នារៀងខ្លួនថាជាជន

ចម្លែកនៅក្នុងផ្ទះទៅវិញ  ។ ប្តីរង់ចាំមើល បើប្រពន្ធមានការគោរពកោតខ្លាចគាត់  ទើបគាត់សំដែង

សេចក្តីស្រឡាញ់ដល់ប្រពន្ធ , ឯប្រពន្ធវិញក៏រង់ចាំមើលប្តីសិនដែរ ​បើប្តីស្រឡាញ់គាត់  ទើបគាត់ប្រ

ព្រឹត្តនិងប្តីដោយភាពគោរពកោតខ្លាច ។  នេះជាការមិនទំនងដែលប្តីនិងប្រពន្ធត្រូវតែបញ្ជប់សកម្មភាព

នេះរៀងខ្លួន ។  មនុស្សយើងមិនអាចបង្ខំ ឬបញ្ជានរណាម្នាក់ឲ្យធ្វើអ្វីតាមចិត្តដែលយើងចង់នោះទេ តែ

ការដែលយើងអាចនោះ គឺបង្ខំឬបញ្ជាខ្លួនយើងឲ្យធ្វើអ្វីដែលយើងត្រូវធ្វើនៅក្នុងព្រះអម្ចាស់នោះវិញ  ។

បុរសជាប្តីត្រូវតែផ្តើម ហើយបន្តសេចក្តីស្រឡាញ់ពិតដល់ភរិយាខ្លួន កុំរង់ចាំមើលសិន កាលណា

ស្វាម៉ីបានប្រែចិត្ត និងកាយ ៅជាបុរសចេះស្រឡាញ់ប្រពន្ធខ្លួនពិតបា្រកដ នោះអារម្នណ៍របស់ភរិយា

ក៍អណ្តែតឡើងខ្ពស់ត្រដែត ក្នុងភាពនៃសេចក្តីស្រឡាញ់ដែលបានទទួល , មោទនភាព និងភាពកក

ក្តៅដ៏រកថ្លែងពុំបាន ហើយសេចក្តីស្រឡាញ់ដ៏ស្មោះរបស់ភរិយាក៏ហូរជះទៅឯប្តីវិញដោយស្វ័យប្រវត្ត

៥/ ចូរទទួលស្គាល់ថា យើងអាចផ្លាស់ប្រែបានតែខ្លួនយើងប៉ុណ្ណោះ, មិនអាចបំផ្លាស់បំប្រែអ្នកឯទៀតបានទេ

ដរាបណាជនណាម្នាក់មានជីវិតផ្លាស់ផ្តូរហើយ​​​   មនុស្សនៅជិតជំវិញខ្លួចាប់ផ្តើមមានការផ្លះផ្តូរដែរ  ។

ប្តីចង់បានឲ្យប្រពន្ធខ្លួនទៅជាអ្នកដឹងខ្នាតក្នុងគ្រប់អស់ទាំងការ  តែខ្លួនគាត់ផ្ទាល់មិនព្រមទទួលយក

ការបំផ្លាស់បំប្រែពីព្រះវិញ្ញាណ ឬមិនអនុញ្ញាតឲ្យព្រះអង្គផ្លាសប្រែខ្លួនឡើយ ។  ការបំផ្លាស់បំប្រែ

សន្ថានជីវិត ( ឫកពារ,  មារយាទ ,  អាកប្បកិរិយា……)​ របស់មនុស្សម្នាក់ៗជាការងាររបស់ព្រះវិញ្ញាណ

បរិសុទ្ធ  ។  មនុស្សម្នាក់ៗមិនអាចបំផ្លាស់បំប្រែអ្នកឯទៀតបានទេ ,  មធ្យោបាយសក្តិសិទ្ធ  គឺមនុស្ស

ម្នាក់នេះត្រូវបានទទួលការផ្លាស់ប្រែខ្លួនជាមុនសិន យ៉ាងនោះអំណាចរបស់ព្រះនឹងជះឥទ្ធិពលទៅ

លើអ្នកលខ្លួនចង់បានឲ្យទៅជាយ៉ាងណា នៅក្នុងព្រះអម្ចាស់នោះដែរ ។   ប្តីបា្រថ្នាចង់ឲ្យប្រពន្ធស្រ

ឡាញ់និងគោរពខ្លួនក្នុងព្រះអម្ចាស់  តែគាត់មិនយល់ មិនស្រឡាញ់និងមិនគោរពប្រពន្ធក្នុងព្រះអម្ចាស់

ទេ ។​​​   ប្រពន្ធអាចទាញប្តីបានដោយសារកិរិយាដែលខ្លួនបានប្រព្រឺត្តល្អក្រៅព្រះបន្ទូល ,ប្តីក៏អាចធ្វើ

យ៉ាងដូច្នេះដែរចំពោះប្រពន្ធខ្លួន  ។  ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា ​​បើអ្នកចង់ឲ្យគេប្រព្រឺត្តនិងខ្លួន

បែបយ៉ាងណា  ចូរប្រព្រឺត្តនិងគេបែបយ៉ាងនៅផងចុះ (ម៉ាថាយ ៧:១២ )

៦/ ចូរធ្វើការទាំងអស់ដោយសេចក្តីស្រឡាញ់

ភាសារនៃសេចក្តីស្រឡាញ់  សង្ខេបមាន ៥ យ៉ាងសំខាន់៖

  • ពាក្យបញ្ជាក់អះអាង (​​  អូនមានយោបល់នេះត្រឺមហើយ បងពេញចិត្ត,​ អូនស្លៀកពាក់បែបនេះ

សមរំហើយ ……………..)

  • មានពេលពិសេស  ដាច់ដោយឡែកជាមួយគ្នា ,ផ្ញើរកូននិងយាយ តា,​​សូមឲ្យគាត់ជួយមើលថែ

រក្សាមួយគ្រានេះសិន (ពិគ្រោះពិភាក្សាអំពីជីវិតអាពាហ៍ពិពាហ៍, គំរោងក្នុងជីវិត និងសំរាប់ជីវិត…………..)

  • អំណោយ (  គ្រឿងអលង្កា  សំលៀកបំពាក់  ផ្កាភ្ញី  ឫវត្ថុដទៃទៀតដែលប្តីយល់ថាប្រពន្ធស្រ

ឡាញ់  ចូលចិត្ត…………..)

  • ទង្វើ សកម្មភាពក្នុងការបំរើ ឫជួយសំរាលបន្ទុកការងាររបស់ប្រពន្ធ (  ក្នុងនិងក្រៅផ្ទះ ចាប់

តាំងពីផ្ទះបាយ រហូតដល់បន្ទប់ទឺក……………..)

  • ការប៉ះពាល់ ​​ស្ទាបអង្អែលរូបកាយ ( ក្រៅពីពេលរួមដំណេក ,ទាំងមានពាក្យអរគុណពីគ្រប់ទាំង

ការដែលប្រពន្ធបានធ្វើសំរេចចំពោះប្តី  កូន  ក្នុងគ្រួសារ  …………….)

ព្រះបានប្រទានអំណាចពិសេសមួយនៅនិងបាតដៃ  ។ ក្នុងជីវិតអាពាហ៍ពិពាហ៍ ព្រះអនុញ្ញាត្ត

ឲ្យបាតដៃរបស់ប្តីប៉ះពាល់ អង្អែល រូបកាយតែប្រពន្ធដែលបានរៀបការពេញច្បាប់ ,យ៉ាងនោះ

ប្តីនិងគ្រួសារនឹងបានពរជាពិត,  តែបើប្តីយកដៃរបស់ខ្លួនទៅប៉ះពាល់ អង្អែលស្រីផ្សេងក្រៅរង្វង់

អាពាហ៍ពិពាហ៍ក្នុងគំនិតផិតក្បត់ ​ បុរសនេះនឹងត្រូវបណ្តាសារ  ហើយចំហាយនៃបាបនេះនឹង

ជះមកលើគ្រួសារ  គឺប្រពន្ធ កូនផងដែរ ។

ចូរអនុវត្តប្រការទាំង ៥នេះដោយសេចក្តីស្រឡាញ់ពិត  មិនមែនធ្វើដោយបែបដើរតួ  ធ្វើឲ្យតែបានធ្វើ ,

ក៍កុំឲ្យអនុវត្តសេចក្តីទាំងនេះចំពោះស្រីដទៃក្រៅពីប្រពន្ធឡើយ  ដ្បិតវានឹងនាំមកនូវផលវិបាកក្នុងគ្រួ

សារជាព្រិត្យ:

៧/​ ឈប់រំលឺករឿងចាស់

មនុស្សគ្រប់គ្នាតែងប្រព្រឹត្តការខុសឆ្គងរវាងគ្នាមិនដែលខាន ដ្បិតការនេះជាផ្នែកនៃបាបដែលមនុស្ស

គ្រប់គ្នាមាន។បើការនេះបានពិភាក្សាដោះស្រាយជាមួយគ្នាស្រេចបាច់ហើយ ,ប្តីប្រពន្ធមិនគួររំលឹករឿង

ល្វីងជូរចត់ពីអតីតកាល  យកមកបូកផ្សំជាមួយនិងទំនាស់ថ្មី ដែលការទាំងនេះនាំឲ្យទំនាក់ទំនងរវាងប្តី

ប្រពន្ធដែលកំពុងប្រេះឆាស្រាប់នោះមានសភាពកាន់តែធ្ងន់ធ្ងរឡើង​  ។ ហេតុដែលប្តីឬប្រពន្ធចេះតែ

នឹកឃើញរឿងជូរចត់ពីអតីតកាល  ពីព្រោះរឿងទាំងនោះមិនបានដោះស្រាយឲ្យជ្រះស្រឡះ  មិនបាន

អត់ទោសឲ្យគ្នាទៅវិញទៅមកជាបរិបូណ៌កាលណាការអត់ទោសឲ្យគ្នានិងគ្នាបានធ្វើសំរេចរួច

ហើយ  នោះគ្មានហេតុអ្វីនាំឲ្យប្តីប្រពន្ធរំលើកបើកកកាយរឿងជូរចត់ពីអតីតកាលមកផ្ចាញ់ផ្ចាលគ្នា

ទៀតទេ  ។  ព្រះជាម្ចាស់  កាលណាទ្រង់អត់ទោសបាបឲ្យយើងហើយ  ព្រះអង្គដកយកអស់ទាំងការ

ល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ ។ ដូច្នេះពេលដោះស្រាយទំនាស់រវាងគ្នានិងគ្នា  ប្តី

ប្រពន្ធមិនគួរនឺងលើកយករឿងជូរចត់ពីអតីតកាលមកបន្ថែមទម្ងន់លើបញ្ហាដែលកំពុងកើតមាន ​ហើយ និងកំពុងដោះស្រាយនោះទេ  ។

៨/ ​ធ្វើអ្វីៗជាមួយគ្នា ទុកដូចជាមិត្តចិត្តមួយ ថ្លើមមួយ

សេចក្តីស្រឡាញ់រវាងប្តីប្រពន្ធ​  ប្រៀបបានទៅនិងបា្រក់ដែលស្វាម៉ី ភរិយាយកទៅផ្ញើរទុក សន្សំនៅក្នុង

ធនាគារ  ។  យើងតែងដាក់បញ្ជូល  និងដកចេញនៅពេលត្រូវការ  ។  ក្នុងជីវិតរស់នៅរវាងប្តី ប្តីប្រពន្ធ

នៅលើផែនដីសព្វថ្ងៃនេះក៏មានដំណើរដូចនេះដែរ  ។ ​​ ប្តីប្រពន្ធមិនសូវដាក់បន្ថែមសេចក្តីស្រឡាញ់

ឲ្យគ្នាទៅវិញទៅមកប៉ុន្មានទេ  ច្រើនតែដកចេញពីគ្នាវិញក្នុងមួយថ្ងៃៗ  ដោយពាក្យសំដី មិនពិរោះពិសា

កិរិយាមិនគប្បី  និងការប្រព្រឺត្តិបែបមិនគួរ  ។​  បើសេចក្តីស្រឡាញ់ត្រូវបានដកចេញពីធនាគារចិត្តរៀង

ខ្លួនយ៉ាងនេះ  ថ្ងៃណាមួយសេចក្តីស្រឡាញ់នឺងត្រូវអស់ពីធនាគារនេះហីយ  ។  ឆ្អែតចិត្ត​​,និយាយមិន

ចេញ, សឹក្ខីកម្មជាក់លាក់ : អត្រានៃការលែងលះគ្នាមានកំរិតខ្ពស់, ចាស់ទៅរស់នៅជាមួយគ្នាមិនកើត

ងាកទៅពឹងពាក់ពំនាក់អាស្រ័យជាមួយកូន ចៅរៀងៗខ្លួន ឫបំបរបង់ខ្លួនទៅរស់នៅទីណាដែលស្ងប់

ស្ងាត់តែឯងទៅ​  ។ រាស្ត្រអញត្រូវបំផ្លាញទៅដោយគេខ្វះខាតដំរិះ (  ហូសេ ៤: ៦ )

កាលណាប្តីដឹងខ្លួនថា សេចក្តីស្រឡាញ់របស់ខ្លួនចំពោះប្រពន្ធ កូន ធ្លាក់ចុះហើយ,​ ប្តីត្រូវចាប់ផ្តើមធ្វើអ្វី

មួយ ុំបង្អង់នៅស្ងៀម  ទុកឲ្យអារក្សមានឧកាស (​ ពិភាក្សាគ្នា ស្វែងរកហេតុ​ផល​ ប្រយោជន៍នឹងកែលំ

អរទំនាក់ទំនងឡើងវិញ………..។

សាវ:ប៉ុលដាស់តឿនទីតុស,ជាកូនពិត ឲ្យបង្រៀន ,ទូន្មានពួកស្រ្តីចាស់ៗឲ្យប្រព្រឺត្តបែបគួរនិងពួកស្រ្តី

បិសុទ្ធ ក្នុងក្រុមជំនុំ ហើយឲ្យពួកស្រ្តីចាស់ៗបង្រៀន ពួកស្រ្តីក្មេងៗឲ្យចេះស្រឡាញ់ប្តី និងកូនខ្លួន ។

សេចក្តីស្រឡាញ់ដែលលោកប៉ុលប្រើ,និយាយនេះ  ជាសេចក្តីស្រឡាញ់ក្នុងនិស្ស័យជាមិត្តិភាពយ៉ាង

ស្និតស្នាលបំផុត ,  លោកមានបំណងចង់ឲ្យភរិយាទាំងអស់រាប់ ប្តីខ្លួនទុកជាមិត្ត សម្លាញ់ដ៏ស្និតស្នាលបំផុត​ ។  សម្លាញ់ដ៏ជិតស្និតរបស់ប្តីទាំងឡាយ គឺប្រពន្ធរបស់ខ្លួន ។  មិត្តសម្លាញ់ដ៏ជិតស្និត មានអំណរ,ការអរសប្បាយជាមួយគ្នា,ទ្រាំទ្រក្នុងសេចក្តី ពិតជាមួយគ្នា,ហើយក៏ស្វែងរកសេចក្តីកំសាន្តចិត្តក្នុងគ្នាទៅវិញទៅមក (​ មិនស្វែងរក សេចក្តីសប្បាយរីករាយខាងក្រៅរង្វង់គ្រួសារ ) កាលណាទំនាស់កើត ឡើង, មិត្តភាពដ៏ស្និទ្ធស្នាលនេះនឺងជួយទប់ ទាំងការពារចិត្តយើងមិនឲ្យប្រព្រឹត្តការមិនគួរគប្បី ។

បើស្វាម៉ី ភរិយាទាំង ឡាយអនុវត្តប្រការទាំង ៨​នេះមកក្នុងជីវិតគ្រួសារបាន, ខ្ញុំជឿថា គ្រួសារទាំងនេះអាចរៀនហើយយល់  ទទួលយកបាននូវចំណេះគណិត សាស្រ្តរបស់ ព្រះ ( ១+=១ ) ហើយក៏អរ

សប្បាយនឹងអនុវត្តចំណេះពីសា្ធនលើនេះជារៀងរហូតតទៅក្នុងជីវិតគ្រួសាររបស់ខ្លួន  ។

សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនគ្រប់ៗគ្នា  ៕

 

 

ហៀបសុន  កេសន

Questions or Comments

Reach me at hkaysarn@hotmail.com or

I  (703 )  779-0422 )

Written by: Cambodianchristian.Com

Filed Under: All, In Khmer, Lesson

Trackback URL: http://www.cambodianchristian.com/article/wp-trackback.php?p=220